ប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខត្រីមាស១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តត្រីមាស២ ឆ្នាំ២០២៥ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧
(ខេត្តព្រះវិហារ) ៖ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ មានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ទោ ដួង សំនៀងមេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ ដោយមានការចូលរួមពីរសំណាក់ឯកឧត្តម មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការរិយាល័យ នាយផ្នែក មេបញ្ជាការវរ:សេនាតូចទាំង៤ចំណុះ ព្រមទាំង នាយ និងពលទាហាន ជាច្រើនរូប ។
នាឱកាសនោះ ឯកឧត្តម មេបញ្ជាការ បានលើកឡើងពីសារៈសំខាន់ នៃកិច្ចប្រជុំថ្ងៃនេះ ដែលជាឱកាសក្នុងការរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងអនុសាសន៍ល្អៗ កែលម្អចំណុចខ្វះខាត និងរកឱ្យឃើញបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយសម្រាប់ជាត្រីវិស័យតម្រង់ទិស និងដាក់ចេញវិធានការគន្លឹះ សំដៅសម្រេចបានស្នាដៃជាច្រើនទៀតក្នុងឆ្នាំ២០២៥ ។
ក្នុងនោះឯកឧត្តមមេបញ្ជាការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយ និងពលទាហានទាំងអស់ ត្រូវលើកកម្ពស់ដាច់ខាតនូវស្មារតីការពារឯករាជ្យ បូរណភាព ទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាពឱ្យបានគង់វង្ស។
ត្រូវពង្រឹងគោលជំហរ និងប្រឆាំងដាច់ខាតនូវរាល់ចលនា បដិវត្តពណ៌ និងបណ្តាចលនាផ្សេងៗរបស់ក្រុមជ្រុលនិយម មិនឱ្យកើតមាននៅកម្ពុជា ទន្ទឹម និងនេះត្រូវការពារដាច់ខាតនូវ សន្តិភាព។ ត្រូវយកចិត្តទុកដាក់លើការងាររៀនសូត្រជំនាញផ្សេងៗ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់កងទ័ព ៕