Banner Detail Top

មកពីបសេដ្ឋ មកឆក់នៅត្រាំកក់ តែមិនរួចពីសំណាញ់ច្បាប់

តាកែវ ៖ នៅថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៦៨ ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ មានករណីអំពេីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយបង្កឡើងដោយជនសង្ស័យ ០១នាក់ ។
ជនសង្ស័យមានឈ្មោះ ហេង បញ្ញា ភេទប្រុសអាយុ ៣៣ឆ្នាំ មានទីលំនៅភូមិស្រែគុយ ឃុំពោធិ៍ចំរេីន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ តាកែវ 1N 2498 ធ្វេីសកម្មភាពឆក់កាបូបជនរងគ្រោះឈ្មោះ ង៉ែត ចន្នា ភេទស្រី អាយុ ៣៧ឆ្នាំនៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ នៅពេលដែលធ្វេីសកម្មភាពនោះជនសង្ស័យបានដួលម៉ូតូដោយយកសម្ភារពុំបានឡេីយ ខណះនោះជនរងគ្រោះមានស្រែកឆោឡោ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន។
បន្ទាប់ពីកើតហេតុនិងទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ទៀវ ពណ្ណារាយ ព្រះរាជអាជ្ញារង សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង បញ្ញា និងវត្ថុតាងមកសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង