Banner Detail Top

ស្ត្រីវ័យចំណាស់ម្នាក់ បានស្លាប់ យ៉ាងអាណោចអាធ័មនៅក្នុងភ្នក់ភ្លើង ដោយសារតែគាត់ព្យាយាមចូលទៅពន្លត់ភ្លើង កំពុងឆេះនៅក្នុងចម្ការកៅស៊ូ

ខេត្តព្រៃវែង ៖ កាលពី ថ្ងៃទី២៤មេសា ឆ្នំា២០២៤នេះ នៅចំណុចចម្ការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងរមាស ឃុំជាច ស្រុកកម្ចាយមារ ខេត្តព្រៃវែង។
ស្ត្រីវ័យចំណាស់ម្នាក់ បានស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងភ្នក់ភ្លើង ដោយសារតែរូបគាត់ព្យាយាមចូលទៅពន្លត់ភ្លើងដែលកំពុងឆេះនៅក្នុងចម្ការកៅស៊ូ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ ចែម សំអូន អាយុ៥០ឆ្នាំ ជាកម្មករយាមចម្ការកៅស៊ូ មានទីលំនៅក្នុងភូមិទួលសង្កែកើត ឃុំជាច ស្រុកកម្ចាយមារ ខេត្តព្រៃវែង ។
នៅមុនពេលកើតហេតុនោះ ដោយសារតែអាកាសធាតុក្ដៅខ្លាំងពេក បានបង្កឱ្យកើតជាភ្លើងឆេះស្លឹកកៅស៊ូស្ងួត ដែលជ្រុះនៅនឹងដី ហើយអណ្ដាតភ្លើងបានរាលដាលឆេះពេញចម្ការ ចំណែកស្ត្រីរងគ្រោះដែលជាអ្នកស៊ីឈ្នួលយាមចម្ការឱ្យគេ ពេលឃើញភ្លើងឆេះចម្ការ ក៏ភ័យស្លន់ស្លោ ហើយបានព្យាយាមចូលទៅពន្លត់ភ្លើងតែម្នាក់ឯង ប៉ុន្តែក្នុងពេលពន្លត់នោះ ទំនងជាភ្លើងផ្សែងក្ដៅខ្លាំងពេក ទើបធ្វើឱ្យថប់ដង្ហើមដួលសន្លប់ ហើយទម្រាំមានអ្នកចូលទៅឃើញ ស្ត្រីរងគ្រោះត្រូវភ្លើងឆេះរហូតស្លាប់បាត់បង់ជីវិត។ ស.ពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការត្រួតពិនិត្យ និងបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង