ករណីគ្រោះថ្នាក់ចរាចរណ៍ មិនដឹងយ៉ាងម៉េចបានជាតៃកុង បើកទប់ចង្កូតមិននឹង ធ្វើឲ្យរេចង្កូត ដាំក្បាលចុះធ្លាក់ក្នុងប្រឡាយ បណ្តាលឱ្យមានអ្នករងរបួសស្រាល និង របួសធ្ងន់

ខេត្តកំពង់ចាម : នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះរសៀលម៉ោង៤ជាងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតទ្បើងនៅម្ដុំ រម្យណីយដ្ឋានទឹកឆា ក្នុងស្រុកព្រៃឈរ បន្ទាប់ពីនារីទាំង៥នាក់ ហែលទឹកលេងយ៉ាងសប្បាយរួចហើយក៏នាំគ្នាជិះឡានចេញមកផ្ទះវិញ ពេលមកដល់ផ្លូវកោងមួយកន្លែង មិនដឹងយ៉ាងម៉េចបានជាតៃកុង បើកទប់ចង្កូតមិននឹង ធ្វើឲ្យរេចង្កូត ដាំក្បាលចុះធ្លាក់ក្នុងប្រឡាយ បណ្តាលឱ្យមានអ្នករងរបួសស្រាល និង របួសធ្ងន់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង