គ្លីនិកឯកជន ( គង្គា ) ចេញរាតល្បាតពេញទីក្រុងភ្នំពេញ ព្រោះស្រែកឃ្លានលុយពីប្រជាពលរដ្ឋដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍លេីដងផ្លូវ

គ្លីនិកឯកជន ( គង្គា ) ស្រែកឃ្លានលុយពីប្រជាពលរដ្ឋដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍លេីដងផ្លូវ មិនខ្វល់មិនស្ដាប់គោរពសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល គ្លីនិក ឯកជន គង្គា នេះបានឲ្យទ្បានសារ៉ែនរបស់គ្លីនិកខ្លួនចេញដេីររាលល្បាតស្ទេីរគ្រប់ទីកន្លែងនៅក្នុងក្រុងភ្នំពេញទោះអ្នករងរបួសនៅទីជិតឫទីឆ្ងាយពីគ្លីនិករបស់ខ្លួនក៏ដោយក៏ទ្បានសារ៉ែនរបស់គ្លីនិកឯកជន គង្គា នេះចេញយកដែរដោយមិនខ្ចីខ្វល់ពីស្ថានភាពផ្លូវនៅឆ្ងាយពីកន្លែងគ្លីនិកមិនខ្ចីខ្វល់បញ្ជូនអ្នករងរបួសទៅមន្ទីពេទ្យរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុ គឺព្រោះតែគ្លីនិក គង្គា ស្រែកឃ្លានលុយរបស់គ្រួសារអ្នករងគ្រោះខ្លាំងពេក មិនត្រឹមតែប៉ុណ្ណោះទ្បានសារ៉ែរបស់គ្លីនិកឯកជនគង្គា មានបំពាក់ស្លាកលេខទ្បានតែខាងមុខ តែខាងក្រោយគ្មានស្លាកលេខទ្បេីយ បេីតាមអ្នកដែលគេធ្លាប់ស្គាល់បានបង្ហេីបឲ្យដឹងថា អ្នកកាន់ដៃចង្កូតបេីកបរទ្បានរបស់គ្លីនិកឯកជន គង្គា នេះមានរហ័សនាមថា កូនដែក ដែលបុគ្គលម្នាក់នេះកន្លងមកធ្លាប់មានអាស្រូវជាច្រេីនពីមុនមកគឺធ្លាប់ឈ្លោះគ្នាដណ្ដេីមអ្នករបួសពីទ្បានគ្លីនិកផ្សេងៗដែលគេទៅដល់មុន ធ្លាប់ឈ្លោះគ្នាដណ្ដេីម សា..ក.ស..ព ពេញទីក្រុង ហេីយបុគ្កលរូបនេះពេលខ្លះស្លៀកពាក់ ឯកសណ្ឋានជាពេទ្យ ពេលខ្លះស្លៀកពាក់ឯកសណ្ឋានជាប្រជាការពារ ពេលខ្លះស្លៀកពាក់ឯកសណ្ឋានដូចកងកម្លាំង ដែលមេីកទៅមិនដឹងថាបុគ្គលនេះមានតួរនាទីអ្វីឲ្យពិតប្រាកដ បេីយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងច្បាស់ៗថាទ្បានពេទ្យគ្លីនិកឯកជនដែលមិនមានកាអនុញាតពីក្រសួងសុខាភិបាលគឺមិនឲ្យចេញទៅដឹកយកអ្នករងរបួសតាមផ្លូវជាដាច់ខាត ជាពិសេសទ្បានពេទ្យគ្លីនិកណាដែលគ្មានបំពាក់ស្លាកលេខលេីរថយន្តត្រឹមត្រូវ
ពលរដ្ឋនិងមហាជនសង្ឃឹមថាខាង ក្រសួងសុខាភិបាលនិងមានចំណាត់កាទៅលេីទ្បានគ្លីនិកឯកជន គង្គា នេះជាមិនខានកុំឲ្យពលរដ្ឋរងរគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ហេីយត្រូវមករងគ្រោះអស់ប្រាក់ជាច្រេីនដោយសារគ្លីនិក គង្គា

អត្ថបទដែលជាប់ទាក់ទង