យុវជនម្នាក់ បានស្លាប់ ខណៈជិះម៉ូតូ ត្រូវបានរថយន្តកុងតឺន័រ បេីកបុកពីក្រោយ កិនអូស
យុវជនម្នាក់ បានស្លាប់ ខណៈជិះម៉ូតូ ត្រូវបានរថយន្តកុងតឺន័រ បេីកបុកពីក្រោយ កិនអូស
ភ្នំពេញ៖ កាលពី ថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខផ្សារត្រពាំងថ្លឹង តាមបណ្តោយផ្លូវចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះឆាន់ តុលា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរជាសិស្សស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណេីតនៅខេត្តកំពត។
មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1A-9922 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ3E-1254 ធ្វេីដំណេីរមកពីក្រោយយ៉ាងលឿនហើយជ្រុលទៅបុកកិនអូសជនរងគ្រោប្រហែល២០ម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធ័ម។
ប្រជាពលរដ្ឋចាប់តៃកុងឡានបង្កហេតុប្រគល់ជូនសមត្ថកិច្ច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕