បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯង
សៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣នេះ នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្រុមទី១ភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ជនរងគ្រោះមានឈ្មោះ ថា រស់នៅឃុំព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀមរាប។
បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងដោយបើកគោយន្តបុកដើមអំពិលទឹកបារាំង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ជនរងគ្រោះ បានបើកគោយន្តគ្មានស្លាកលេខដឹកថ្មច្រកការ៉ុង បើកបរពីទិសខាងជើង ទៅត្បូងមកដល់ចំណុចកើតហេតុខាងលើ បានដាច់កង់មុខបណ្តាលអោយជ្រុលចង្កូតទៅបុកដើមអំពិលទឹកបារាំងបណ្តាលឲ្យស្លាប់តែម្ដង៕