គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡាន បុកគ្នា បណ្តាលឲ្យរងការខូចខាត
ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខច្រកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តម៉ាកធុនត្រាមួយគ្រឿងបេីកបត់បំណងត្រឡប់ក្រោយមិនប្រយ័ត្នក៏ត្រូវរថយន្តឡិចស៊ីសRC200t បេីកលឿនជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-3520 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុក៏បត់ស្តាំបំណងបត់ទៅក្រោយបញ្ច្រាសទិសវិញភ្លាមនោះស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស RC200t ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BP- 2304 បើកមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកចំពីចំហៀងផ្នែកខាងស្តាំពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាង។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានាពេលក្រោយ៕