គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដកុងតឺន័រ បេីកកៀររថយន្ដមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BS-4670 បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1075 បេីកកៀររថយន្ដCAMRY ពាក់ស្លាកលេខ ភ្នំពេញ 2BS-4670 បណ្ដាលឲ្យរងការខូចខាត។ ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវវេងស្រេង កែងផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង