យុវជនម្នាក់ បានស្លាប់ បន្ទាប់ពីបានបើកម៉ូតូយ៉ាងលឿន ទៅបុកនឹងខឿនថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យដួល បោកក្បាលនឹងបង្គោលប៉ាណូ យ៉ាងពេញទំហឹង

ភ្នំពេញៈ ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃ ទី១៥ ខែ ឧសភា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ។ យុវជនម្នាក់ បានស្លាប់ បន្ទាប់ពីបានបើកម៉ូតូ យ៉ាងលឿន ទៅបុកនឹងខឿនថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យដួល បោកក្បាលនឹងបង្គោលប៉ាណូយ៉ាង ពេញទំហឹង។
ដំបូងឡើយ គេបានឃើញ យុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដា ស្គុបពី បើកតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅ ពីខាងលិចមកខាងកើត យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុនេះ ក៏ជ្រុលទៅបុកនឹងខឿនថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលខ្ទាតមនុស្ស ទៅបោកផ្ទុបនឹង បង្គោលប៉ាណូ ដោយមិនពាក់មួកសុវត្ថិភាព បណ្តាលឲ្យស្លាប់ ។


យុវជនរងគ្រោះដែលស្លាប់ មានឈ្មោះ លី បូរ័ត្ន អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការខាងវេចខ្ចប់ ស្នាក់នៅស្ទឹងមានជ័យ មានស្រុកកំណើត នៅភូមិចំបុី ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត ជិះម៉ូតូម៉ាកហុងដា ស្គុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JL.6224 ជិះតែម្នាក់ឯង ។
សមត្ថកិច្ចជំនាញខណ្ឌពោធិ៏សែនជ័យ បានចុះមកវាស់វែងយក ម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុ ប្រគល់សពឱ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង