បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅ សាលាដំបូងខេត្ត ពីបទរំលោភ នៅបន្ទាយមានជ័យ
បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅ សាលាដំបូងខេត្ត ពីបទរំលោភ នៅបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ នៅរសៀល ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យផ្ដន្ទាទោសតាមច្បាប់ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីឈ្មោះ ឈ.ថ.វ ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាជីដូនកុមារីរងគ្រោះឈ្មោះ ទ.វ.ណ អាយុ៤ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីទទួលបានពា្យបណ្ដឹងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ណូ ដែន ភេទប្រុស អាយុ៤២ឆ្នាំ នៅចំណុចផ្សារអគ្គ: ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០៩និង៣៩នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនាំមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។
ជនសង្ស័យរូបនេះក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា នៅវេលាម៉ោង២១និង៤០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ រូបខ្លួនពិតជាបានធ្វើសកម្មភាពលេី កុមារីរងគ្រោះពិតប្រាកដមែន ។
ក្រោយពីស្តាប់ការរៀបរាប់របស់កុមារីរងគ្រោះ និងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ និងតាមការធ្វើកោសលវិច្ច័យរបស់នីតិពេទ្យផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី ។
មុនការបង្ក្រាបករណីនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។
ជនសង្ស័យឈ្មោះ ណូ ដែន ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យផ្ដន្ទាទោសតាមច្បាប់៕