សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ២នាក់ លួចគាស់យកដែក សម្រាប់ចាប់របាំងសុវត្ថិភាពផ្លូវល្បឿនលឿន ក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ២នាក់ លួចគាស់យកដែក សម្រាប់ចាប់របាំងសុវត្ថិភាពផ្លូវល្បឿនលឿន ក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖  លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានអោយដឹងថា នៅវេលាយប់ថ្ងៃទី១២ វិច្ឆិកា ២០២២ នៅចំណុចផ្លូវល្បឿនលឿន(បង្គោលគីឡូ១៧៩) ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើលួច ដែកសម្រាប់ចាប់របាំងសុវត្ថិភាពផ្លូវល្បឿនលឿនមួយកើតឡើង បង្កដោយជនសង្ស័យចំនួន០៣នាក់ ១.ឈ្មោះឌិន មេត្តា ភេទប្រុស អាយុ២៣ឆ្នាំ(មុខរបរមិនពិតប្រាកដ)ស្នាក់នៅចំណុចព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ។ ២.ឈ្មោះបាន ចិន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ៣.ឈ្មោះ ធូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា(រត់គេចខ្លួនបាត់)។

ក្រោយពីធ្វើសកម្មភាពរួចកម្លាំងនគរបាល បានសហការជាមួយបុគ្គលិកក្រុមហ៊ុនផ្លូវល្បឿនលឿនធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងរួមមានៈ ១.ជើងដែកសម្រាប់របាំងសុវត្ថិភាពផ្លូវល្បឿនលឿនចំនួន២៥ដុំ។ ២.ខ្ចៅ ចំនួន១១គ្រាប់ នឹងក្បាលខ្ចៅចំនួន១០គ្រាប់។ ៣.សោម៉ាឡែតចំនួន១ដើម ៤.សោរចំនួន៤ដើម(លេខ១៩ចំនួន៣ដើមសោរលេខ១៧ចំនួន០១ដើម)ម៉ូតូ០២គ្រឿងម៉ាកហុងដាដ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់១J -០៦៩១និងម៉ូតូមួយទៀតម៉ាកហុងដាវ៉េវពណ៌ខ្មៅពាក់ផ្លាកលេខ១J.៨៦២៩។ កម្លាំងជំនាញធ្វើការឃាត់ខ្លួនចំនួន០២នាក់ ដើម្បីកសាងសំណុំរឿងបន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង