គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្ដោងរុឺម៉ក បុករថយន្តមួយគ្រឿង បណ្ដាលឱ្យក្រឡាប់ផ្ងារជេីងម្ខាង និងរបួស ៣នាក់

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្ដោងរុឺម៉ក បុករថយន្តមួយគ្រឿង បណ្ដាលឱ្យក្រឡាប់ផ្ងារជេីងម្ខាង និងរបួស ៣នាក់


ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៩ កែងផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មុនកេីតហេតុ គេឃេីញរថយន្តម៉ាកឡិចសុីស RX400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-9325 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៤៣០ ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងបេីកបរដោយយុវជនម្នាក់ និងបុរសពីរនាក់រួមដំណេីរជាមួយចេញពីផ្លូវលេខ១៩៩ពីលិចទៅកេីតក្នុងល្បឿនលឿន រួចទៅបុករថយន្តឡិចសុីសRX400h ដែលកំពុងឆ្លងផ្លូវបំបែកចំពីចំហៀងពីមុខផ្នែកខាងស្ដាំពេញទំហឹង បណ្ដាលឱ្យម៉ូតូសណ្ដោងរុឺម៉កក្រឡាប់ផ្ងារជេីងម្ខាង រីឯរថយន្តរងការខូចខាតយ៉ាងដំណំ ។ ដោយឡែកអ្នកបេីកបរនិងអ្នករួមដំណេីរលេីម៉ូតូសណ្ដោងរុឺម៉កបានរងរបួសខ្លួនប្រាណគួរសមដែរ តែមិនធ្ងន់ធ្ងរនោះទេ ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ភ្លាមៗ និងបានសម្របសម្រួលដល់ភាគីទាំងពីរអស់រយៈពេលជិត១ម៉ោង ទេីបត្រូវរូ៉វគ្នា ខណៈភាគីខាងរថយន្តព្រមយករថយន្តទៅជួសជុលខ្លួនឯង រីឯភាគីខាងម៉ូតូសណ្ដោងរុឺម៉កក៏យកអ្នករបួសទៅលាងរបួស និងអូសម៉ូតូសណ្ដោងរុឺម៉កទៅជួសជុលខ្លួនឯងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង