ប្រជាពលរដ្ឋខ្មែរ ១០នាក់ បានរងរបួស ករណីគ្រោះថ្នាក់ចរាចរនៅក្នុងប្រទេសថៃ ខណៈដែលពលរដ្ឋខ្មែរទាំងនោះ កំពុងវិលត្រឡប់ចេញពីទីក្រុងបាងកក ឆ្លងមកកម្ពុជាវិញ

ប្រជាពលរដ្ឋខ្មែរ ១០នាក់ បានរងរបួស ករណីគ្រោះថ្នាក់ចរាចរនៅក្នុងប្រទេសថៃ ខណៈដែលពលរដ្ឋខ្មែរទាំងនោះ កំពុងវិលត្រឡប់ចេញពីទីក្រុងបាងកក ឆ្លងមកកម្ពុជាវិញ

ប្រទេសថៃ៖ ហេតុការណ៍នេះបានកើតឡើងនៅ រសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ តាមបណ្តោយផ្លូវលេខ ៣៥៩ (អារញ្ញ-បាងកក) ក្នុងខេត្តប្រាជីនបុរី ដែលបង្កឡើងដោយខ្លួនឯង គឺរថយន្តតូរីស ពាក់ស្លាកលេខ បាងកក ១៦-១៧៩១ បើកបងដោយជនជាតិថៃ (បានរងរបួសធ្ងន់)។
យ៉ាងហោចណាស់ប្រជាពលរដ្ឋខ្មែរចំនួន ១០នាក់បានរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរនៅក្នុងប្រទេសថៃ ខណៈដែលពលរដ្ឋខ្មែរទាំងនោះ កំពុងវិលត្រឡប់ចេញពីទីក្រុងបាងកក ក្នុងទិសដៅទៅកាន់ខេត្តស្រះកែវ ឆ្លងមកកម្ពុជាវិញ។


អ្នកបើកបររថយន្តដែលជាជនជាតិថៃ បានបញ្ជាក់ថា ខ្លួនបានម៉ៅដឹកភ្ញៀវទេសចរខ្មែរទាំង ១០នាក់ ត្រឡប់មកកាន់ខេត្តស្រះកែវ ដោយដឹកចេញពីទីក្រុងបាងកក នៅវេលាម៉ោង១០ព្រឹក។ លុះមកដល់ត្រង់ចំណុចខាងលើ ស្រាប់តែកង់រថយន្តខាងមុខ(ខាងឆ្វេង) បានផ្ទុះឡើងបណ្តាលអោយរថយន្តរេធ្លាក់ចេញពីផ្លូវទៅបុកនឹងដើមប្រេងខ្យល់បាក់ជិត ២០ដើម។ ទាំងអ្នកបើកបរ និងភ្ញៀវទេសចរខ្មែរ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តប្រាជីនបុរី ប៉ុន្តែមិនមានអ្នករងគ្រោះដល់បាត់បង់អាយុជីវិតឡើយ៕

អត្ថបទដែលជាប់ទាក់ទង