កម្ពុជា បន្តយកឈ្នះហ្វីលីពីន ១-០ ក្នុងប្រកួតទី២ កក់កៅអីវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំរបស់ម្ចាស់ផ្ទះកម្ពុជា (U23) ប្រចាំពូល A នៅពេលយកឈ្នះ U23 ហ្វីលីពីន ១-០ នៅពានរង្វាន់ជើងឯកអាស៊ាន AFF U23 Championship 2022 លើកទី៣ នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ និងបានឈ្នះកៅអីទៅវគ្គ ៤ក្រុមចុងក្រោយមុនគេផងដែរ។

៣ពិន្ទុដ៏សំខាន់នេះដែរ បានធ្វើឲ្យ U23 កម្ពុជាបានកក់កៅអីទៅវគ្គ ៤ក្រុមចុងក្រោយជាបន្តទៀតហើយ ដ្បិតរកបាន ៦ពិន្ទុក្រោយឆ្លងកាត់ ២ប្រកួត ដ្បិត U23 ទីម័រខាងកើតឈរនៅលេខ២ ដោយមាន ៤ពិន្ទុនៅពេលយកឈ្នះគូប្រជែង U23 ប្រ៊ុយណេនៅសល់នេះផងដែរក្នុងពហុកីឡដ្ឋានជាតិមរតកតេជោដូចគ្នា ដោយហ្វីលីពីនឈរលេខ៣ និងប្រ៊ុយហាលអាវ ពុំមានពិន្ទុរាប់នោះទេ។

កីឡាករខ្សែបម្រើពាក់លេខ២៥ ស៊ិន សុវណ្ណមករា ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទីទី៨១ នៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន ១៧០៨០នាក់ ស្របពេលគូប្រជែងហ្វីលីពីន ក៏បានដាក់សម្ពាធមកលើកម្ពុជាខ្លាំងដែរតាំងពីវគ្គទី១ មក គ្រាដែលពួកគេបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ពេលប៉ះទីម័រខាងកើតនៅថ្ងៃបើកឆាក Valentine’s Day នោះ៕

អត្ថបទដែលជាប់ទាក់ទង