យុវជនម្នាក់ បានហែលទឹកលេងជាមួយមិត្តភក្តិ បណ្តាលឱ្យលង់ទឹកស្លាប់

កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី១៧ខែកុម្ភៈ ឆ្នំា២០២២នេះ យុវជនម្នាក់បានហែលទឹកលេងជាមួយមិត្តភក្តិបណ្តាលឱ្យលង់ទឹកស្លាប់ នៅចំណុចទំនប់យុទ្ធសាស្ត្រ ស្ថិតក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាគ្គីមានជ័យ។ ក្រោយហេតុការណ៍ប្រជាពលរដ្ឋបានជួយរាវរកចំណាយពេលជាងមួយម៉ោងទើបរកសពឃើញ។ ជនរងគ្រោះឈ្មោះ ចិត្ត អាយុ ២០ ឆ្នាំ មានទីលំនៅភូមិផ្សារត្រាត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។
ដំបូងជនរងគ្រោះជាមួយមិត្តភក្តិដែលមានគ្នាពីប្រាំទៅប្រាំមួយនាក់ បាននាំគ្នាមកលេងនៅកន្លែងកើតហេតុ។ពេលកំពុងទឹកលេងសប្បាយមួយសន្ទុះក៏នាំគ្នាមកសម្រាកលើពំនូកខ្សាច់ទើបដឹងថា បាត់មនុស្សម្នាក់ ទើបភ្ញាក់ផ្អើលដល់អ្នកភូមិជួយរាវរក៕

អត្ថបទដែលជាប់ទាក់ទង