រដ្ឋមន្ត្រីការបរទេសវៀតណាម បានរកឃើញវិជ្ជមានកូវីដ-១៩ នៅពេលមកដល់ប្រទេសកម្ពុជា
ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានឆ្លងជំងឺកូវីដ១៩នៅពេលមកដល់ ប្រទេស កម្ពុជាកាលពីរសៀលថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។
នៅក្នុងឱកាសជួបទទួលទានអាហារពេលល្ងាចនៅសណ្ឋាគារសូហ្វីតែល កាលពីរាត្រីថ្ងៃទី១៦ ខែកុម្ភៈថ្នាក់រដ្ឋមន្ត្រី ការបរទេសអាស៊ាន ប្រមុខការទូតជាន់ខ្ពស់កម្ពុជាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍”ខ្ញុំ សូមជូនពរឲ្យសហការីរបស់ខ្ញុំ (រដ្ឋមន្ត្រីការបរទេស វៀតណាម) ដែលបានឆ្លងកូវីដ១៩ ពេលមកដល់កម្ពុជា សូមឆាប់ជាសះស្បើយ “។
លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាមបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស អាស៊ាន ដែល នៅថ្ងៃទី១៧ ខែកុម្ភ ឆ្នំា២០២២នេះ៕