ឃា..តក..ម្ម! ឪពុកមា ហ៊ានលើកកាំបិតដេញកាប់ក្មួយ ដាច់ក្បាល រួចជីកដីកប់បំបាត់ភស្តុភាង តែទីបំផុត សមត្ថកិច្ចឃាត់ខ្លួនទាំងយប់

ខេត្តបន្ទាយមានជ័យ៖ ឪពុកមា ហ៊ានលើកកាំបិតដេញកាប់ក្មួយដាច់ក្បាលរួចជីកដីកប់បំបាត់ភស្តុភាង តែទីបំផុតត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនទាំងយប់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៥ នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។

ជនសង្ស័យឈ្មោះ ឃ្លិម គិមឈាក់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកក្មេងរងគ្រោះឈ្មោះ ខុយ សុខឿត ភេទប្រុស អាយុ៦ឆ្នាំ រស់នៅជាមួយជីតានិងយាយ រួមទាំងមាន(ជនសង្ស័យ) ភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ ។

មុនពេលកើតហេតុក្មេងរងគ្រោះបានរត់លេងនៅបរិវេណខាងក្រោយផ្ទះម្នាក់ឯង ក្រោយពីបាត់ចៅប្រហែលកន្លះម៉ោងជីដូនឈ្មោះ អ៊ឹម ឆយ អាយុ៥៨ឆ្នាំ បានដើររកនិងហៅមិលឺឆ្លើយតប រហូតដល់ជីតា ឈ្មោះ ឃ្លឹម ប៉ូច អាយុ ៦១ឆ្នាំ បានត្រឡប់មកពីក្រុងសិរីសោភ័ណ វិញ ក៏បាននាំគ្នាដើររកចៅ តែរកមិនឃើញសោះ ។ លុះម៉ោង១០យប់ ថ្ងៃដដែលយាយឈ្មោះ អ៊ឹម ឆយ បានដើរទៅរកចៅក្រោយផ្ទះក៏ឃើញដីជីកថ្មីៗ ហើយខ្លួនបានកាយមើល ស្រាប់តែឃើញសាកសពចៅឈ្មោះខុយ សុខឿត ដេកស្លាប់ ក្បាលដាច់ពី ក តែម្តង ដែលគួរឲ្យរន្ធត់។

ក្រោយពីទទួលបានព័ត៌មាន ពីករណីឃាតកម្មនេះកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះនិងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបុស្បូវ ដោយតាមបទបទបញ្ជារបស់លោកឧត្តមទោ សិទ្ធិ ឡោះ ស្នងការនគរបាល បានចុះធ្វើការស្រាវជ្រាវភ្លាមៗ និងដាក់ការសង្ស័យលើឈ្មោះ ឃ្លិម គិមឈាក់ ជាឪពុកមា (ជាជនញៀនថ្នាំ)ធ្លាប់យកទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន២លើក ហៅមកធ្វើការសួរនាំ ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដេញកាប់សម្លាប់ក្មួយរបស់ខ្លួនពិតមែន ក៏ព្រោះខឹងជេរខ្លួនអាឈ្លើយខណៈពេលខ្លួនអង្គុយលេង ។ ជនសង្ស័យនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង