Ronaldo រីករាយរហូតស្រក់ទឹកភ្នែកពេលព័រទុយហ្គាល់ឈ្នះពាន Nations League
ប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo បានស្រក់ទឹកភ្នែកដោយក្តីរីករាយ ខណៈដែលពួកគេបានឈ្នះពានរង្វាន់ Nations League ជាលើកទីពីររបស់ខ្លួនកាលពីថ្ងៃអាទិត្យ ។
គ្រាប់បាល់អន្តរជាតិទី 138 នៅតង់ទីពីររបស់ Ronaldo បានជួយព័រទុយហ្គាល់ឈានដល់ការកាត់សេចក្តីដោយការស៊ុតបាល់ប៉េណាល់ទីបន្ទាប់ពីតាមស្មើ 2-2 ជាមួយអេស្ប៉ាញហើយព័រទុយហ្គាល់បានស៊ុតបាល់បញ្ចូលទីទាំង 5 គ្រាប់ដើម្បីលើកពាន។
នេះគឺជ័យជំនះដែលបានធ្វើឱ្យម្ចាស់ជើងឯក Champions League ប្រាំសម័យស្រក់ទឹកភ្នែក គឺជាលើកទីបីរបស់ Ronaldo នៅលើឆាកអន្តរជាតិ អមជាមួយមេដាយជើងឯកអឺរ៉ុបឆ្នាំ 2016 និងមេដាយជើងឯក Nations League ឆ្នាំ 2019 ។
Ronaldo បានប្រាប់ទូរទស្សន៍ Sport TV ថា “ពិតជារីករាយណាស់។ យើងសាកសមនឹងទទួលបានពានដ៏ធំមួយនេះ សម្រាប់ក្រុមគ្រួសាររបស់យើង កូនរបស់ខ្ញុំបានមកទីនេះ ប្រពន្ធខ្ញុំ ប្អូនប្រុសរបស់ខ្ញុំ មិត្តភក្ដិរបស់ខ្ញុំ”។ គាត់បានថ្លែងបន្តថា “ការឈ្នះសម្រាប់ព័រទុយហ្គាល់គឺតែងតែពិសេស។ ខ្ញុំមានពានរង្វាន់ជាច្រើនជាមួយក្លឹប ប៉ុន្តែគ្មានអ្វីប្រសើរជាងការឈ្នះសម្រាប់ព័រទុយហ្គាល់នោះទេ។ វាធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។ វាជាកាតព្វកិច្ច និងសេចក្តីរីករាយជាច្រើន។ នៅពេលអ្នកនិយាយអំពីព័រទុយហ្គាល់ វាតែងតែជាអារម្មណ៍ពិសេស។ ការក្លាយជាប្រធានក្រុមជំនាន់នេះគឺជាមោទនភាពខ្លាំងណាស់។ ការឈ្នះពានគឺតែងតែជាចំណុចកំពូលនៅក្នុងក្រុមជម្រើសជាតិ”។
អនាគតរបស់ Ronaldo នៅតែមិនច្បាស់លាស់។ គាត់បាននិយាយកាលពីសប្តាហ៍មុនថាគាត់មិនមានគម្រោងទៅលេងនៅ Club World Cup នៅសហរដ្ឋអាមេរិកដែលចាប់ផ្តើមនៅចុងខែនេះទេ បើទោះបីជាមានការអនុញ្ញាតពីក្លឹបដែលចូលរួមក្នុងការប្រកួតដែលមាន 32 ក្រុមក៏ដោយ ៕