ឯកឧត្តម ខុន ចាន់នី ប្រធានគណបក្សបៃតង និងសហការី ចុះសួរទុក្ខកងទ័ពនៅវរសេនាតូចលេខ ៥៥៨ នឹងកងអនុសេនាធំផ្នែកតំបន់ប្រតិបត្តិការសឹករងប៉ៃលិន
ភ្នំពេញ ៖ ឯកឧត្តម ខុន ចាន់នី ប្រធានគណបក្សបៃតង និងសហការី បានអញ្ជើញចុះសួរទុក្ខកងទ័ពនៅវរសេនាតូចលេខ ៥៥៨ នឹងកងអនុសេនាធំផ្នែកតំបន់ប្រតិបត្តិការសឹករងប៉ៃលិន នៅថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តសក័ ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ។
ក្នុងការចុះសួរសុខទុក្ខកងទព័លោកប្រធាននិងសហការីបានចែកជូនកងទ័ពរួមមាន ទឹកសុទ្ធ មី កាហ្វេ អង្ករ និងថវិការមួយចំនួនផងដែរ។
ឯកឧត្តម ខុន ចាន់នី ប្រធានគណបក្សបៃតង ដែលជាគណបក្សក្រៅរដ្ឋាភិបាលបានមានប្រសាសន៍ថា គោលបំណងចុះទៅនេះ គឺដេីម្បីសួរសុខទុក្ខកងទ័ពនៅតាមព្រំដែនខេត្តប៉ៃលិន និងចង់ដឹងអំពីស្ថានការណ៍ព្រំដែនយ៉ាម៉េច និងលេីកទឹកចិត្តកងកម្លាំងប្រដាប់អាវុធនៅព្រំដែន។ ហេីយក្នុងនាមជាអ្នកនយោបាយ ក៏បានដឹកនាំសហការីមកសួរសុខទុក្ខកងទ័ពនៅវរសេនាតូចលេខ ៥៥៨ នឹងកងអនុសេនាធំផ្នែកតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដេីម្បីជាការលេីកទឹកចិត្ត។
ឯកឧត្តម ខុន ចាន់នី បានបញ្ជាក់ថា ៖ កងទ័ពរបស់យេីងមានទឹកចិត្តស្មោះស្ម័គ្រការពារព្រំដែន។ ហេីយកងទ័ពនៅព្រំដែនមានការសប្បាយចិត្តណាស់ដែលឃេីញរាជរដ្ឋាភិបាល សម្បុរសជនចុះជួយដល់ពួកគាត់។
ជាមួយគ្នានេះ ប្រធានគណបក្សបៃតង បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវជឿទុកចិត្តលេីរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ៕