បញ្ជូនចេញពីប្រទេសនៅជនជាតិថៃចំនួន ០៤នាក់ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ : ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីចុងសប្តាហ៍ខែមិថុនាឆ្នាំ២០២៥ បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ ឋានៈ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៤នាក់ / ស្រី ០១នាក់ ។

ជនជាតិថៃទាំងនោះ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន, ឆបោក, រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
សមត្ថកិច្ចតម្រួតអន្តោប្រវេសន៍ថៃ បានយកទទួលនិងជូនពលរដ្ឋខ្លួនទៅប្រទេសវិញ ៕

អត្ថបទដែលជាប់ទាក់ទង