លោកអនុសេនីយ៍ឯក លឹម ប៊ុនណ្ណា នាយរង ការិយាល័យអប់រំចិត្តសាស្ត្រ និងនយោបាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សំ ភ័ស្ស មេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានដឹកនាំកម្លាំងចុះ ប្រគល់កញ្ចប់ថវិកាសហសង្គ្រោះ(ឪពុកបង្កើតទទួលមរណៈភាព) ជូនលោក ពលបាលត្រី សាន អង្គររាជវ័ន្ត
រាជធានីភ្នំពេញ : កាលពីព្រឹកថ្ងៃពុធ ៩កេីតខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ លោកអនុសេនីយ៍ឯក លឹម ប៊ុនណ្ណា នាយរង ការិយាល័យអប់រំចិត្តសាស្ត្រ និងនយោបាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សំ ភ័ស្ស មេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំពិសេសប្រឆាំងភេរវកម្ម បានដឹកនាំកម្លាំងចុះ ប្រគល់កញ្ចប់ថវិកាសហសង្គ្រោះ(ឪពុកបង្កើតទទួលមរណៈភាព) ជូនលោក ពលបាលត្រី សាន អង្គររាជវ័ន្ត ជំនួយការ ការិយាល័យបុគ្គលិក ស្ថិតនៅផ្ទះលេខ ១២A ភូមិសឡា សង្កាត់អូរបែកក្អម ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ
ការឧបត្ថម្ភរួមមាន៖
១.ថវិកា ២,០០០,០០០៛
២.អង្ករ ០៥ ប៉ាវ🙏
ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាការ និងលោកជំទាវ ក៏បានផ្ដាំផ្ញើនិងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ។
លោកពលបាលត្រី សាន អង្គររាជវ័ន្ត នឹងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម មេបញ្ជាការ ព្រមទាំងថ្នាក់ដឹកនាំអង្គភាព ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខរបស់យោធិន និងក្រុមគ្រួសារគ្រប់កាលៈទេសៈ និងសូមគោរពជូនពរដ៏ខ្ពង់ខ្ពស់ចំពោះ ឯកឧត្ដម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ សម្រេចជោគជ័យគ្រប់ភារកិច្ច ដេីម្បីដឹកនាំមាគ៌ាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន និងសូមជួបពុទ្ធពរទាំង ០៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕