តារាស្រី ដួង ម៉ានិច និង លោក Lyderzz បច្ចុប្បន្នបានបង្ហាញពីសកម្មភាពរៀបចំជីវិតរស់នៅយ៉ាងសាមញ្ញមួយបែបស្រុកស្រែចម្ការ

តារាស្រី ដួង ម៉ានិច និង លោក Lyderzz បច្ចុប្បន្នបានបង្ហាញពីសកម្មភាពរៀបចំជីវិតរស់នៅយ៉ាងសាមញ្ញមួយបែបស្រុកស្រែចម្ការ ដែលបានសាងសង់ផ្ទះលម្ហែ និង ដាំដំណាំបន្លែផ្លែឈឺក្បែរជើងភ្នំយ៉ាងស្រស់ស្រាយ ត្រៀមទៅសាងជីវិតគ្រួសាររបស់អ្នកទាំងពីនៅទីនោះ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជីវិតរស់នៅជនបទយ៉ាងសាមញ្ញៗនោះទេ មួយរយៈនេះ ប្ដីប្រពន្ធមួយគូនេះ តែងបង្ហាញសកម្មភាពធ្វើបុណ្យដាក់ទាន និង តាំងចិត្តរៀនព្រះធម៌ពេញដោយសេចក្ដីជ្រះថ្លាទៀតផង។
លើសពីនេះ អ្វីកាន់តែចាប់អារម្មណ៍ និង ស្ងើចសរសើរពីប្ដីប្រពន្ធមួយគូនេះទៀត ខណៈថ្មីៗកន្លងទៅ បានឃើញអ្នកនាង ដួង ម៉ានិច បង្ហាញសកម្មភាពធ្វើដំណើរទៅក្រៅប្រទេស គឺប្រទេសឥណ្ឌា ដើម្បីបំពេញបុណ្យសាងកុសល ខណៈលោក Lyderzz បានសាងផ្នួសជាព្រះសង្ឃជាលើកទី ២ រីឯនាងក៏បានកាត់សក់ស្លៀកសជាជីព្រហ្ម ដើរលើផ្លូវព្រះធម៌ពេញដោយក្ដីសុខក្នុងចិត្តផងដែរ។
ដោយឡែក ក្រោយត្រឡប់ពីបំពេញបុណ្យនៅក្រៅប្រទេសវិញ ថ្មីៗនេះ ក៏បានឃើញ អ្នកនាង ដួង ម៉ានិច និង ស្វាមី ត្រូវបានអញ្ជើញចូលរួមធ្វើកិច្ចសម្ភាសក្នុងកម្មវិធី «Celebspicy Talk» និយាយរៀបរាប់រឿងរ៉ាវជាច្រើននៃជីវិតប្ដីប្រពន្ធរបស់អ្នកទាំងពីរ ក្រោយរៀបការជិត ១ ឆ្នាំមកនេះ។
ក្នុងនោះ ប្ដីប្រពន្ធមួយគូនេះ ក៏បានរៀបរាប់ពីមូលហេតុដែលអ្នកទាំងពីរសម្រេចចិត្តរស់នៅបែបសាមញ្ញៗនៅជនបទ ព្រមទាំងមានចិត្តបំពេញបុណ្យ ព្រោះថាសុទ្ធជាក្ដីស្រមៃរបស់អ្នកទាំងពីរដែលធ្លាប់ស្រមៃចង់ធ្វើពីមុនមក រស់នៅបែបសាមញ្ញ ជីវិតយល់ពាក្យថាគ្រប់គ្រាន់ រីឯមានចិត្តជ្រះថ្លាចង់ដើរសាងបុណ្យកុសលទាន់ខ្លួននៅក្មេងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង