ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស ៤ និងប្រាក់ ២) បំបែកកំណត់ត្រាឆ្នាំចាស់ ដែលឈ្នះមេដាយ ៥គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១)

ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស ៤ និងប្រាក់ ២) បំបែកកំណត់ត្រាឆ្នាំចាស់ ដែលឈ្នះមេដាយ ៥គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១) នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 Water Jet Championship ជុំទី១ និងជើងឯកអាស៊ី Jet Ski Asian Championships ជុំទី១ ឆ្នាំ២០២៥ នៅទីក្រុង Osaka ប្រទេសជប៉ុន ។ ការប្រកួតនេះ ប្រព្រឹត្តទៅពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៥ ហើយជាលទ្ធផល៖

– កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាស ២គ្រឿង លើវិញ្ញាសារ Amateur Runabout 1100 Stock និងវិញ្ញាសា Pro Sport GP និងមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសារ PRO-AM RUNABOUT 1100 OPEN។
– កីឡាករ ម៉ីន អូស្មាន់ ឈ្នះមេដាយមាស ១គ្រឿង លើវិញ្ញាសារ Novice Ski Stock និងមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសារ Amateur Ski 4 Stroke lites។
– កីឡាករ កៃ វ៉ាន់ស៊ីដែន ឈ្នះមេដាយមាស ១គ្រឿង លើវិញ្ញាសារ Amateur Ski 4 Stroke lites៕

អត្ថបទដែលជាប់ទាក់ទង