ស្គាល់អត្តសញ្ញាណ នារីដែលធ្លាក់ពីលើអគារហើយ នារីនោះមានឈ្មោះ សាត សុជាត ជនជាតិខ្មែរ ស្រុកកំណេីត នៅភូមិព្រៃស្វាលិច ឃុំព្រៃស្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ

ភ្នំពេញ៖ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលា រសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៥ ស្ថិតនៅផ្លូវលំក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ស្គាល់អត្តសញ្ញាណហេីយ នារីរងគ្រោះមានឈ្មោះ សាត សុជាត កេីតឆ្នាំ២០០៣ មានស្រុកកំណេីត នៅភូមិព្រៃស្វាលិច ឃុំព្រៃស្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្លា•ក់ពីលេីអគារស្លា.ប់ មានសាក់យ័ន្តនៅខ្នងពណ៌ក្រហម និងសាក់រូបតុក្កតា Kitty ពណ៌ក្រហម និងរូបម្កុដនៅកដៃខាងស្ដាំ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅម៉ោងកើតហេតុគេបានឃើញនារីម្នាក់មានវ័យ២២ឆ្នាំ បានធ្លាក់ពីលើអគារ ដោយមិនដឹងជាន់ទីប៉ុន្មាននោះទេធ្លាក់ចុះមកក្រោម ហើយភ្លាមៗនោះអ្នកនៅជិតកន្លែងកើតហេតុបានព្យាយាមទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ទន្លេបាសាក់បានរាយការណ៍បន្តទៅកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនចុះធ្វើអន្តរាគមន៍ និង ហ៊ុមព័ទ្ធខ្សែជុំវិញកន្លែងកេីតហេតុ នឹងបើកការស្រាវជ្រាវរកមូលហេតុ ៕

អត្ថបទដែលជាប់ទាក់ទង