កម្លាំងអធិការស្រុកត្រាំកក់ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ជនត្រូវចោទម្នាក់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១១.០០នាទី ដោយមានការចង្អុលបង្ហាញពីលក់ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងជើង បានអនុវត្តដីការបង្គាប់អោយចាប់ខ្លួន ជនត្រូវចោទម្នាក់ ឈ្មោះ ឡាយ ឃៀង ហៅតក់ ភេទ ប្រុស អាយុ ៤៩ ឆ្នាំ មានទីលំនៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២១០/២៥ ចុះថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០២៥ ដែលចេញដោយលោក លី គឹមស៊ាន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៕

អត្ថបទដែលជាប់ទាក់ទង