ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករនិយោជិត នៅខេត្តព្រៃវែង
ព្រៃវែង ៖ រសៀលនេះរួមជាមួយភរិយា ចូលរួមជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករនិយោជិត ចំនួន ២ ៣២៤នាក់ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅបរិវេណក្រុមហ៊ុន អរិន ខេនូហ្វេកធឺរីង (ខ្មែរ) ក្នុងស្រុកកំចាយមារ។
កម្មករនិយោជិតទាំង ២ ៣៤២នាក់ អញ្ជើញមកពីក្រុមហ៊ុន អរិន ខេនូហ្វេកធឺរីង (ខ្មែរ) ស្រុកកំចាយមារ និងក្រុមហ៊ុន ថបស៊ីលវើរ លីតមីតធីត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ ក៏បានឧបត្ថម្ភថវិកាជូនកម្មករ កម្មការិនី ចំនួន ២ ២២៣នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន ៤ម៉ឺនរៀល និងកម្មការិនីមានផ្ទៃពោះ ចំនួន ១០១នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន ១៤ម៉ឺនរៀល៕