សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងរដ្ឋសភា ពិភាក្សាលើការរៀបចំសមាជលើកទី១
(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងរដ្ឋសភា ពិភាក្សាលើការរៀបចំសមាជលើកទី១ រវាងព្រឹទ្ធសភា និងរដ្ឋសភា ដែលគ្រោងធ្វើឡើងនៅខែមិថុនាខាងមុខនេះ។
សមាជរដ្ឋសភា និងព្រឹទ្ធសភានៅខែមិថុនានេះ គឺជាការរៀបចំឡើងជាលើកដំបូង ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចឡើងមកកាន់តំណែងជាប្រធានព្រឹទ្ធសភានៅក្នុងអាណត្តិនេះ៕
សូមបញ្ជាក់ថា សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងករណីចាំបាច់៕