គ្រោះថ្នាក់ចរាចរណ៍ ស្លាប់៣នាក់ ខណៈរថយន្តស៊េរីទំនើប បើកបុកម៉ូតូមួយគ្រឿង ស្ថិតនៅតាមបណ្ដោយផ្លូវ១០០៣កែងនឹងផ្លូវ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

ភ្នំពេញ÷ មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេុខណៈមានរថយន្តស៊េរីទំនើបម៉ាក អាល់ ផាត បើកបុកម៉ូតូ zoomer x ពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៤ ទាបភ្លឺឈានចូលថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ១០០៣កែងនឹងផ្លូវ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា អ្នកស្លាប់មានជនជាតិខ្មែរម្នាក់នឹងជនជាតិចិន២នាក់ទាំងអស់៣នាក់។ ប្រភពបន្តឲ្យដឹងទៀតថាបុរសជនជាតិខ្មែរនិងជនជាតិចិនទាំង៣នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីអ្នកទាំង៣បានជិះម៉ូតូ zoomer x មួយគ្រឿងពាក់ស្លាកលេខ កំពង់ចាម 1R 3423 ឌុបគ្នាចេញពីក្លឹបមួយកន្លែងលុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តស៊េរីទំនើបម៉ាក អាល់ ផាត ពាក់ស្លាកលេខ កម្ពុជា H.C SELA បើកបរដោយបុរសជនជាតិចិនបុកប៉ើងជិត ១០០ ម៉ែត្រតែម្តង។ ទោះបីយើងជនជាតិខុសគ្នា មិនបានកើតថ្ងៃខែឆ្នាំតែមួយពិតមែន តែយើងស្លាប់ទៅនៅម៉ោងថ្ងៃខែឆ្នាំតែមួយ សូមអ្នកទាំង៣ទៅឲ្យបានសុខ។

ក្រោយហេតុ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្ត ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងរថយន្តនិងម៉ូតូយករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង