យុវសិស្សកម្ពុជាដណ្ដើមបានចំណាត់ថ្នាក់លេខ១ តេស្តភាសាអង់គ្លេស IELTS ពីការប្រកួត ភាសាអង់គ្លេសអូឡាំព្យាដអន្តរជាតិលើកទី៩

ក្រុមយុវសិស្សកម្ពុជា ចំនួន ៧រូប បានវិលត្រឡប់មកកម្ពុជាវិញ ជាមួយនឹងភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការប្រកួតប្រជែងភាសាអង់គ្លេសអូឡាំព្យាដអន្តរជាតិលើកទី៩ ដែលធ្វើឡើងទីក្រុងអាម៉ាន់ ព្រះរាជាណាចក្រហ្សកដានី។ ការចូលរួមប្រកួតនេះ យុវសិស្សកម្ពុជាដណ្ដើមបាន ចំណាត់ថ្នាក់លេខ១ លើតេស្តភាសាអង់គ្លេស IELTS រួមជាមួយនឹងការទទួលបានចំណាត់ថ្នាក់កិត្តិយស ក្នុងការប្រកួតធ្វើបទបង្ហាញទ្រឹស្តីពីកីឡា ផ្សារភ្ជាប់ទៅនឹងគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDGs។
ការទៅចូលរួមការប្រកួតប្រជែងភាសាអង់គ្លេសអូឡាំព្យាដអន្តរជាតិលើកទី៩ ចាប់ពីថ្ងៃទី៨-១០ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងអាម៉ាន់ ព្រះរាជាណាចក្រហ្សកដានី។ ការប្រកួតប្រជែងកម្រិតអន្តរជាតិខាងលើនេះ រៀបចំឡើងដោយក្រសួងអប់រំ និងយុវជន នៃព្រះរាជាណាចក្រហ្សកដានី ដោយមានប្រទេសចូលរួមចំនួន ១៤ប្រទេស និងគ្រឹះស្ថានមធ្យមសិក្សាចូលរួមចំនួន ១៤៥គ្រឹះស្ថាន និងមានបេក្ខជនសរុបចំនួន ១២០០នាក់។
យុវសិស្សកម្ពុជាទាំង ៧រូប ជាសិស្សកម្រិតមធ្យមសិក្សា មានអាយុចាប់ពី១១-១៧ឆ្នាំ។ នេះក៏ជាលើកដំបូង ដែលយុវសិស្សកម្ពុជា បានចូលរួមប្រកួតប្រជែងភាសាអង់គ្លេសអូឡាំព្យាដអន្តរជាតិផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង