ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្តល់ម៉ូតូដល់សិស្សនិទ្ទេស A ក្នុងខេត្តព្រៃវែង និងថ្លែងរំឭកពីអតីតកាលដែលពលរដ្ឋ ធ្វើបុណ្យអបអរស្ពានឆ្លងអូរ ប្រវែងជាងដប់ម៉ែត្រ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្នុងស្រុកព្រះស្តេច

ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងផ្តល់ជូនម៉ូតូ ចំនួន ១គ្រឿង សម្រាប់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ម្នាក់ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ នៅទូទាំងខេត្តព្រៃវែង។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨ ៣៤០ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំឭកពីអតីតកាលមួយនៅកម្ពុជា ក្រោយសម័យខ្មែរក្រហម ពោលគឺនៅក្នុងអំឡុងពេលដែលឯកឧត្តម មានអាយុជាង ១០ឆ្នាំ បានចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង ជាឪពុក ក្នុងពិធីឆ្លងស្ពានឈើមួយ នៅខេត្តបាត់ដំបង ប្រវែងត្រឹមតែជាង១០ម៉ែត្រ ប៉ុន្តែមានពលរដ្ឋ ចូលរួមធ្វើបុណ្យអបអរសាទររាប់រយនាក់ ៕

អត្ថបទដែលជាប់ទាក់ទង