លោក Andrew Parsons ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្ដរជាតិ(IPC) អញ្ជើញធ្វើដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជា

លោក Andrew Parsons ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្ដរជាតិ(IPC) អញ្ជើញធ្វើដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជា រយៈពេល ៣ថ្ងៃ នៅថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០២៥ នេះ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការផ្សេងៗ ជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

ដំណើរមកដល់កម្ពុជា របស់ប្រធាន IPC ២អាណត្តិ នៅរាត្រីថ្ងៃអាទិត្យនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកអន្ដរជាតិ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង