មន្ត្រីថ្នាក់ដឹនាំខេត្តព្រះសង្ឃពុទ្ធបរិស័ទខេត្តស្វាយរៀងប្រារព្ធពិធីបុណ្យវិសាខបូជារំលឹកកាលទាំង៣របស់ព្រះសម្មាសម្ពុទ្ធ
ស្វាយរៀង ៖ មន្រ្តីថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ ពុទ្ធបរិសទ័ ខេត្តស្វាយរៀងនៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រារព្វរៀបចំបុណ្យ វិសាខបូជារំលឹកកាលទាំង៣របស់ព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រ ទ្រង់ក្រាស់ដឹងនិងទ្រង់បរិនិព្វាន ដែលពិធីនេះបានប្រព្រឹត្តទៅសាលាគណខេត្ត ដោយមានការនិមន្ត ពីព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះមេគណខេត្ត ឯកឧត្តម ម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តនិងលោកជំទាវ ព្រមទាំងមានការនិមន្តពីមន្ត្រីសង្ឃ មន្ត្រីរាជការ ពុទ្ធបរិសទ ប្រមាណជាង៥០០អង្គនាក់ផងដែរ ។
លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត បានបញ្ជាក់ពិធីបុណ្យវិសាខបូជា ជាពិធីបុណ្យធំៗរបស់ព្រះសង្ឃពុទ្ធបរិស័ទអ្នកកាន់សាសនាព្រះពុទ្ធ ហើយនៅក្នុងពិធីបុណ្យនេះ ព្រះសង្ឃនិងពុទ្ធបរិស័ទ បានដង្ហែក្បួនតាមរថយន្តផ្សព្វផ្សាយប្រគេនជូនព្រះសង្ឃពុទ្ធបរិស័ទអោយយល់ជ្រូតជ្រាបពីកាលទាំងបីដែលព្រះសម្មាសម្ពុទ្ធនៅតាមផ្លូវសាធារណៈក្នុងស្រុកក្រុងទាំង៨របស់ខេត្តនិងចម្រើនព្រះបរិត្ត ស្រង់ព្រះរាប់បាត្រដើម្បីដង្វាយមហាកុសលប្រគេនថ្វាយជូនដល់ព្រះសម្មាសម្ពុទ្ធនៃអង្គម្ចាស់យើងទាំងអស់គ្នា។
ក្នុងនាមព្រះសង្ឃក្នុងខេត្ត ព្រះវិសុទ្ធញ្ញាណ មុំ សយ បានមានថេរៈដិការសំដែងនូវអំណរគុណចំពោះ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត មន្ត្រីរាជការ ព្រះសង្ឃ ពុទ្ធបរិសទ័ទាំងអស់ដែលនិមន្ត និងអញ្ជើញមកចូលរួមពិធីបុណ្យ បង្កអោយភាពអធិកអធ ដោយនាំមកនូបច្ចយ័ចូលរួម សម្រាប់បន្តកសាងវត្តបន្ថែមនៅថ្ងៃនេះ ដែលទង្វើទាំងអស់គឺជាការរួមចំណែកអភិរក្សសាសនា អោយមានភាពរឹងមាំនាពេលអនាគត់ផងដែរ៕