ទីបំផុត! តារាស្រី ភិន សុដាលីស បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅសហរដ្ឋអាមេរិកជាមួយនឹងកូនស្រីបណ្តូលចិត្ត

រយៈពេលប្រមាណជិត ១ ឆ្នាំ មកហើយ ដែលតារាស្រី ភិន សុដាលីស បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅសហរដ្ឋអាមេរិកជាមួយនឹងកូនស្រីបណ្តូលចិត្ត ខណៈកូនស្រីអ្នកនាង បាន និង កំពុងសិក្សានៅឯទីនោះ។ បើទោះជាបានចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិក ចាយជីវិតជាមួយនឹងកូនស្រី ព្រមទាំងបានរយាលដៃពីការងារសិល្បៈក្តី តែអ្នកនាង ភិន សុដាលីស នៅតែបន្តឈរជើងជាថៅកែហាងលក់ Contact Len នៅឡើយ ដោយហាងនៅក្នុងប្រទេសកម្ពុជា អ្នកនាងមានបុគ្គលិកជាអ្នកមើល រីឯនៅសហរដ្ឋអាមរិក អ្នកនាងក៏បានលក់អនឡាញ សម្រាប់ភ្ញៀវកុម្មង់ទិញនៅសហរដ្ឋអាមេរិកដូចគ្នាដែរ។
ដោយឡែក អ្វីដែលគួរឱ្យសរសើរផងនោះ បើទោះជាកាលនៅស្រុកខ្មែរមានឈ្មោះជាតារាសម្តែងល្បី មានជំនួញក្នុងដៃ និង ជាកូនថៅកែផលិតកម្មល្បីក្នុងប្រទេសកម្ពុជាក្តី តែអ្នកនាង ភិន សុដាលីស ស៊ូលះបង់គ្រប់យ៉ាង ឃ្លាតឆ្ងាយពីមាតុប្រទេសហើយទៅរស់នៅសហរដ្ឋអាមេរិក ដើម្បីមើលថែកូនស្រី ព្រមទាំងបានការងារធ្វើជាបុគ្គលិកនៅទីនោះ ដល់ទៅ ២ កន្លែងឯណោះ៕

អត្ថបទដែលជាប់ទាក់ទង