ប្រទះឃើញសាកស..ព ពុំស្គាល់អត្តសញ្ញាណ មានសភាពហើមស្អុយ គ្មានអាវ ស្លៀកខោជើងខ្លីពណ៌សប្រផេះ មានស្នាមដាច់រលាត់ត្រង់ពោះ ស្នាមមុតក្បាលជង្គង់ផ្នែកខាងស្ដាំ និងមានស្នាមសាក់រូបផ្កាយលើដើមទ្រូងខាងឆ្វេង ស្នាមសាក់បេះដូងលើដើមទ្រូងខាងស្ដាំ ក្បែរសាកសពមានម៉ូតូ

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤និង៤៥នាទី បានទទួលព័ត៌មានពីឈ្មោះ ញៀន រដ្ឋា ភេទប្រុស ជាកងទ័ពប្រចាំការនៅទិសប្រាសាទតាមាន់ ថា មានករណី មនុស្សស្លាប់ នៅចំណុចផ្លូវកែងទី១ឡើងប្រាសាទតាមាន់ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រោយទទួលព័ត៌មាន លោក វរសេនីយ៍ទោ រុន រ៉ាឌី អធិការនគរបាលស្រុកបន្ទាយអំពិល បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកមន កម្លាំងកងរាជអាវុធហត្ថស្រុក កងទ័ពប្រចាំការទិសប្រាសាទតាមាន់ លោកគ្រូពេទ្យ លោកមេភូមិ ប្រជាការពារ ធ្វេីការ ហ៊ុំព័ទ្ធកន្លែងកើតហេតុ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ការពិនិត្យសាកសព ភេទប្រុស ពុំស្គាល់អត្តសញ្ញាណ មានសភាពហើមស្អុយ ដេកបែរក្បាលទៅទិសខាងលិច គ្មានអាវ ស្លៀកខោជើងខ្លីពណ៌សប្រផេះ មានស្នាមដាច់រលាត់ត្រង់ពោះ ស្នាមមុតក្បាលជង្គង់ផ្នែកខាងស្ដាំ និងមានស្នាមសាក់រូបផ្កាយលើដើមទ្រូងខាងឆ្វេង ស្នាមសាក់បេះដូងលើដើមទ្រូងខាងស្ដាំ ក្បែរសាកសពមាន ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1A-0168 ចំនួន ១គ្រឿង សភាពបែកបាក់ទាំងស្រុង ។

ការសន្និដ្ឋាន ៖ យោងតាមកាបំភ្លឺ និងពិនិត្យ សាកសពស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍(បង្កឡើងដោយខ្លួនឯង ៕

អត្ថបទដែលជាប់ទាក់ទង