ក្រុមមន្ត្រីជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យថែទាំស្ថានីយជលសាស្ត្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តឧត្ដរមានជ័យ និងខេត្តសៀមរាប

ក្រុមមន្ត្រីជំនាញរបស់នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ និងខេត្តសៀមរាប។
ក្នុងដំណើរបេសកកម្មនេះ ក្រុមមន្ត្រីជំនាញបានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន៤ កន្លែងរួមមាន៖ ទី១)ស្ថានីយក្រសាំង ស្ថិតក្នុងភូមិតាណូក ឃុំជើងពាន ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ទី២)ស្ថានីយក្រឡាញ់ ស្ថិតក្នុងភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ១ ស្រុកក្រឡាញ់ ខេត្តសៀមរាប ទី៣)ស្ថានីយកំបោរអ ស្ថិតក្នុងភូមិកំបោអរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ទី៤) ស្ថានីយកំពង់ក្ដី ស្ថិតក្នុងភូមិកំពង់ក្ដី ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។
សូមបញ្ជាក់ថា ក្នុងពេលចុះថែទាំស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ ក្រុមការងារក៏បានត្រួតពិនិត្យទិន្នន័យវាស់ដោយឧបករណ៍វាស់កម្ពស់ទឹក និងតម្រងទឹកភ្លៀង ជួសជុលចុងទុយោឧបករណ៍វាស់កម្ពស់ទឹកដែលត្រូវបានកប់ដោយល្បាប់ដែលបង្កអោយការវាស់របស់ឧបករណ៍វាស់កម្ពស់ទឹកពុំសុក្រិត ជួសជុលបន្ទះលេខម៉ែត្រស្ថានីយ ផ្លាស់ប្ដូរអាគុយស្ថានីយ ផ្លាស់ប្ដូរឧបករណ៍សម្ងួត សម្អាតឧបករណ៍វាស់បរិមាណទឹកភ្លៀង ព្រមទាំងបានកាប់មែកឈើដែលដុះជុំវិញបរិវេណស្ថានីយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង