ក្រុមមន្ត្រីជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម បន្តចុះពិនិត្យថែទាំស្ថានីយជលសាស្ត្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង

ក្រុមមន្ត្រីជំនាញរបស់នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានបន្ដចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ និងស្ថានីយវាស់បរិមាណទឹកភ្លៀងស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
ក្នុងដំណើរបេសកកម្មនេះ ក្រុមមន្ត្រីជំនាញបានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន៥ កន្លែងរួមមាន៖ ១)ស្ថានីយព្រៃខ្លុង ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទី២)ស្ថានីយពាម ស្ថិតក្នុងភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទី៣)ស្ថានីយសន្ទ្រែ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទី៤)ស្ថានីយព្រែកជីក ស្ថិតក្នុងភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង និងទី៥)ស្ថានីយកង្ហត ស្ថិតក្នុងភូមិទូលអណ្ដែត ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
ទន្ទឹមនឹងនេះដែរ ក្រុមការងារក៏បានចុះពិនិត្យ ថែទាំស្ថានីយវាស់បរិមាណទឹកភ្លៀងស្វ័យប្រវត្តិចំនួន១ កន្លែងផងដែរ រួមមាន៖ ទី១)ស្ថានីយត្រង់ទឹកភ្លៀងទំនប់ទី៣ ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា ក្នុងពេលចុះថែទាំស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ និងស្ថានីយវាស់បរិមាណទឹកភ្លៀងស្វ័យប្រវត្តិ ក្រុមការងារក៏បានត្រួតពិនិត្យទិន្នន័យវាស់ដោយឧបករណ៍វាស់កម្ពស់ទឹក និងតម្រងទឹកភ្លៀង ផ្លាស់ប្ដូរអាគុយស្ថានីយ ផ្លាស់ប្ដូរឧបករណ៍សម្ងួតស្ថានីយ លាងសម្អាតឧបករណ៍វាស់បរិមាណទឹកភ្លៀង និងក្ដារម៉ែត្រស្ថានីយ ត្រួតពិនិត្យឧបករណ៍វាស់កម្ពស់ទឹក ព្រមទាំងកាប់មែកឈើ សម្អាតស្មៅនៅជុំវិញបរិវេណស្ថានីយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង