មើលមុខក្រុមឆក់ទូរស័ព្ទ និងកាបូបជនបរទេស នៅមូលដ្ឋានខណ្ឌបឹងកេងកង កម្លាំងនគរបាលសហការគ្នា តាមចាប់ខ្លួនជាបន្តបន្ទាប់សរុបចំនួន៧នាក់
ភ្នំពេញ ៖ ក្រុមឆក់ទូរស័ព្ទ និងកាបូបរបស់ជនបរទេស នៅមូលដ្ឋានខណ្ឌបឹងកេងកង ត្រូវបានកម្លាំងនគរបាលសហការគ្នា តាមចាប់ខ្លួនជាបន្តបន្ទាប់សរុបចំនួន៧នាក់។
សម្រាប់លទ្ធផល នៃប្រតិបត្តិការបង្ក្រាបបទល្មើសឆក់ទាំង២ករណីនេះ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង ទទួលបានថវិកាឧបត្ថម្ភ៤លានរៀល ពីស្នងការនគរបាលរាជធានីភ្នំពេញដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំង ឲ្យបន្ត និងប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះតាមមូលដ្ឋានរបស់ខ្លួន ធានាសន្តិសុខ និងសណ្តាប់ធ្នាប់ដល់ពលរដ្ឋ ក៏ដូចជាភ្ញៀវបរទេសផងដែរ។
តាមរបាយការណ៍របស់នគរបាល បានបង្ហាញថា សម្រាប់ជនល្មើសទាំង៧នាក់ មាន៤នាក់ទៅហើយ ដែលមានសារធាតុញៀនក្នុងខ្លួន ដូច្នេះសកម្មភាពទាំងនេះកើតឡើង ដោយសារតែគ្រឿងញៀន ដែលយើងទាំងអស់គ្នា ជាពិសេសកងកម្លាំងសមត្ថកិច្ច ត្រូវបង្កើនសកម្មភាពឲ្យបានខ្លាំងក្លា ដើម្បីបង្ក្រាបបទល្មើសមួយនេះ ៕