ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញពិនិត្យការត្រៀមក្បួនព្យុហយាត្រា នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យការត្រៀមក្បួនព្យុហយាត្រា នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភថវិកា ចំនួន ៥ម៉ឺនដុល្លារ សម្រាប់រៀបចំពិធី និងគ្រឿងឧបភោគ-បរិភោគមួយចំនួន សម្រាប់មន្ត្រី និងកងកម្លាំងនគរបាលជាតិ ក្នុងដំណើរការហាត់សម៕