ឃា..ត់ខ្លួនជនស..ង្ស័យ៣នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចសម្ភារៈសំណង់

បន្ទាយមានជ័យ: នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ លន់ ភ័ស្ដ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ស្តីពីករណី លួចសម្ភារៈសំណង់ បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់។

១-ឈ្មោះ ហឿត វិច្ឆិកា ហៅផុក ភេទប្រុស អាយុ២០ឆ្នាំ,
២-ឈ្មោះ ខុន វិន ភេទប្រុស អាយុ៣៩ឆ្នាំ និង
៣-ឈ្មោះ ម៉ាន មេឃ ភេទប្រុស អាយុ៣០ឆ្នាំ
បានធ្វើសកម្មភាពលួចយកសម្ភារៈសំណង់ កាត់ខ្សែភ្លើង និងដែកក្រចាប់រន្ទា និងកំណាត់ដែក នៅក្នុងការដ្ឋានប៉ាណាគ្រី ដែលមានទីតាំងនៅភូមិភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ រួមទាំងដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ព្រៃវែង1M-7233 ចំនួន០១គ្រឿង, ២.កំណាត់ខ្សែភ្លើង ចំនួន០១ដុំ (ប្រគល់ជូនជនរងគ្រោះវិញ), ៣.ក្រចាប់ចាប់ដែករន្ទា ចំនួន២៧ដុំ (ប្រគល់ជូនជនរងគ្រោះវិញ), ៤.កំណាត់ដែកតំណរ រន្ទា ចំនួន១០កំណាត់ (ប្រគល់ជូនជនរងគ្រោះវិញ) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។

ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចសម្ភារៈសំណង់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។

ដោយផ្អែកលេីពាក្យបណ្ដឹង និងចម្លេីយសារភាព ព្រមទាំងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង