ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ដែលរស់នៅក្នុងសំណង់អនាធិបតេយ្យ យកមកសាកសួរ និងធ្វើតេស្តិ៍ទឹកនោមស្វែងរកសារធាតុញៀន នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១
ភ្នំពេញ ៖ នាថ្ងៃទី២៣ខែ០៤ ឆ្នំា២០២៥ កម្លាំងគណៈបញ្ជារការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ទៀវ សំអឿន អភិបាលរងខណ្ឌមានជ័យ បានបន្តចុះធ្វើរដ្ឋបាលនៅចំណុចដីឡូតិ៍ទុកចោល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) បានធ្វើការរុះរើ និងឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ដែលរស់នៅក្នុងសំណង់អនាធិបតេយ្យ យកមកសាកសួរ និងធ្វើតេស្តិ៍ទឹកនោមស្វែងរកសារធាតុញៀន នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ។
ជាលទ្ធផលមានផ្ទុកសារធាតុញៀនទាំង៥នាក់ហើយក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរ។
សង្ស័យចំនួន០៥នាក់ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធើ្វការសាកសួរ ចាត់ការតាមនីតិវិធីច្បាប់ ៕