បង្រ្កាបជាក់ស្តែងទីតាំងបើកល្បែងស៊ីសង (ហ្គេមចូគឺ) និងប្រមូលផ្តុំគ្នាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលេខ៦៩៤ ភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង២២និង៥០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការបង្រ្កាបជាក់ស្តែងទីតាំងបើកល្បែងស៊ីសង (ហ្គេមចូគឺ) និងប្រមូលផ្តុំគ្នាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលេខ៦៩៤ ភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន១៤នាក់ (ភេទប្រុស )
«មានសារធាតុញៀនក្នុងទឹកនោមទាំងអស់គ្នា»
-ចាប់យកវត្ថុតាងនិងសម្ភារៈ រួមមាន៖
១-ឧបករណ៌៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
២-ដែកកេះជ័រ ចំនួន៣
៣-ដាវដែកចំនួន១ និងកាំបិតចំនួន៦
៤-កន្រ្ដៃកាត់ដែកចំនួន១
៥-ផ្លាកលេខម៉ូតូចំនួន ១បន្ទះ
៦-ទូរស័ព្ទដៃ០២គ្រឿង
ជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅការិយាល័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕