ជនស..ង្ស័យ២នាក់ សមត្ថកិច្ចឃាត់ខ្លួនពីបទលួច គ្រោងទ្វារដែកអុីណុក

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទលួច(លួចគ្រោងទ្វារដែកអ៉ីណុកចំនួន០២និងកំណាត់ដែកអ៉ីណុកមួយចំនួន) កាលពី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ៥៩០ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសនៅចំណុចអតីតភោជនីយដ្ឋានសួគ៌ា មានទីតាំងផ្ទះលេខ៣៩ ផ្លូវលេខ៣១៥ កែងផ្លូវលេខ៥៦៦ ក្រុមទី២៧ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ មានឈ្មោះ ១-ឈ្មោះ សុខ ឡាំ ឌីស៊ើង ហៅ អាយួន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។
២-ឈ្មោះ ហួត រតនា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។
វត្ថុតាងចាប់យករួមមាន៖ កន្រ្តៃចំនួន០១ , ទួណឺវីសចំនួន០១ , កំណាត់ដែកអ៉ីណុកមួយចំនួន(ចាប់យកពីជនសង្ស័យឈ្មោះ ហួត រតនា ) និងគ្រោងទ្វារដែកអ៉ីណុកចំនួន០២ (ចាប់យកពីជនសង្ស័យឈ្មោះ សុខ ឡាំ ឌីស៊ើង ហៅ អាយួន )។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង