ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញជាអធិបតីបិទវគ្គហ្វឹកហ្វឺនជំនាញ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោ សែន ឳរ៉ាល
(ឳរ៉ាល)៖ ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣៦ និងឆត្របញ្ជាជំនាន់ទី៨ បើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្ម៉ង់ដូជំនាន់ទី១៣ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ជំនាន់ទី៧ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញសង្គ្រោះគ្រោះមហន្តរាយ និងសម្ភោធអគារសាលារៀន អគារស្នាក់នៅយោធាចារ្យ បន្ទាប់ពីបានដំណើរការហ្វឹកហ្វឺនទាំងទ្រឹស្តី និងការអនុវត្តលោតឆត្រជាក់ស្តែងនៅទីលានអស់រយៈពេល ០២ខែ របស់សិក្ខាកាម វគ្គឆត្រយោងជំនាន់ទី៣៦ និងឆត្របញ្ជាជំនាន់ទី៨ អស់រយៈពេល ០២ខែមកនោះ សិក្ខាកាមទាំងអស់បាន អនុវត្តលោតឆត្រជាក់ស្តែងប្រកបដោយភាពទទួលខុសត្រូវ និងបញ្ចប់វគ្គរបស់ខ្លួនដោយជោគជ័យ និងបានប្រារពពិធីបិទ និងបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្ម៉ង់ដូជំនាន់ទី១៣ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ជំនាន់ទី៧ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញសង្គ្រោះគ្រោះមហន្តរាយ និងសម្ភោធអគារសាលារៀន អគារស្នាក់នៅយោធាចារ្យ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោ សែន ឳរ៉ាល ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន ស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានបញ្ជាក់ថា៖ដោយអនុវត្តតាមបទបញ្ជាហ្វឹកហ្វឺនរបស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងផែនការហ្វឹកហ្វឺន របស់មេបញ្ជាការកងទ័ពជើងគោក បញ្ជាការដ្ឋានទ័ពពិសេស បានដំណើរការវគ្គហ្វឹកហ្វឺនរបស់ខ្លួនជារៀងរាល់ឆ្នាំ ជាក់ស្តែងដើមឆ្នាំ២០២៥នេះ បានដំណើការនូវវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣៦ និងឆត្របញ្ជាជំនាន់ទី៨ បញ្ចប់ដោយជោគជ័យ និងបានបើកវគ្គហ្វឹកហ្វឺនថ្មីចំនួន០៣វគ្គទៀតមាន៖វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្ម៉ង់ដូជំនាន់ទី១៣ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៧ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញសង្គ្រោះគ្រោះមហន្តរាយ។ក្រៅពីការងារហ្វឹកហ្វឺន សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោ សែន ឳរ៉ាល់ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានកសាងជំនំជំរ៉កអគារស្នាក់នៅរបស់សិក្ខាកាម គ្រូយោធាចារ្យ និងហេដ្ឋារចានាសម្ព័ន្ធនានាជាច្រើនទៀតមានដូចជា៖អគារស្នាក់នៅចំនួន១៤ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមាន អគារទីចាត់ការ រោងបាយ អគារផលិតទឹកសុទ្ធ ឃ្លាំង អគារហ្វឹកហ្វឺនកងប្រឆាំងភេរវកម្ម និងសំណង់ផ្សេងៗសរុប ១,០០២,៤៥០ដុល្លា(មួយលានពីរពាន់បួនរយហាសិបដុល្លា)ឧបត្ថម្ភផ្សេងៗចំនួន-២៤២,៤៤០,០០០រៀល(ពីររយសែសិបពីរលានសែសិបបួនម៉ឺនរៀល) ប្រេងម៉ាស៊ូតចំនួន ២១៦ពាន់លីត្រ និងប្រេងសាំងចំនួន ៣ពាន់លីត្រ។អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា អគារសាលារៀន ចំនួន ០១ខ្នង កម្ពស់ ០២ជាន់ និងគ្រឿងបំពាក់ផ្សេងៗចំណាយថវិកាសរុបចំនួន
១,៥៤០,៤៨០,០០០រៀល(មួយពាន់ប្រាំរយសែសិបលានបួនរយសែសិបពាន់រៀល)និងត្រូវសម្ភោធដាក់ឳ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។ ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនជេតស៍គ្រុប និងឯកឧត្តម លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ស្ពានឆ្លងស្ទឹងតាសាល ទទឹង០៨ម៉ែត្រ បណ្តោយ ៦០ម៉ែត្រ ចំណាយទឹកប្រាក់សរុប ចំនួន២៨២,០០០ដុល្លា(ម្ភៃប្រាំបីម៉ឺនពីរពាន់ដុល្លា)។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងឧកញ៉ា ស្រី ចាន់ថន ក្រុមហ៊ុនជេតស៍គ្រុប ឧបត្ថម្ភ ផ្លូវ និងលូ១២កន្លែង ពីសាលាឆត្រយោង ទៅសាលាទ័ពពិសេស មានប្រវែង៤២០០ម៉ែត្រ ចំណាយទឹកប្រាក់ចំនួន២០៣,៣៦០ដុល្លា(ម្ភៃម៉ឺនបីពាន់បីរយហុកសិបដុល្លា)។ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង នគរបាលជាតិ អគារស្នាក់នៅយោធាចារ្យ ចំនួន ០១ខ្នង និអគារយានដ្ឋាន ចំនួន ០១ខ្នង ចំណាយថវិកា សរុបចំនួន ១២,៧២៧៣ដុល្លា(ដប់ពីម៉ឺនប្រាំពីរពាន់ពីររយចិតសិបបីដុល្លា)សាងសង់រួចរាល់ដាក់សម្ភោធឳ្យប្រើប្រាស់ជាផ្លូវការនាពេលនេះដែរ។ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្ទះបាយចំនួន ០១ខ្នង ចំណាយថវិកាសរុប ចំនួន៣៦០,៥៧៥,០០០រៀល(បីរយហុកសិបលានប្រាំរយចិតសិប្រាំពាន់រៀល)។ឯកឧត្តម នូ សុខូ នាយក នាយកដ្ឋានប្រេងឥន្ទនៈក្រសួងការពារជាតិ ផ្ទះស្នាក់នៅរបស់កងឧទ្ធម្ភាគចក្រ ចំនួន ០១ខ្នង ចំណាយថវិកា សរុប ចំនួន ១៥,០០០ដុល្លា(មួយម៉ឺនប្រាំពាន់ដុល្លា)។ឯកឧត្តម យឿន យឿត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ផ្លូវក្រាលថ្មម៉ិច ចម្ងាយ២៥០០ម៉ែត្រ ក្នុងនោះដែរឧបត្ថម្ភ និងជួយកសាងសួនឳរ៉ាល់តេជោ ឈ្នះ ឈ្នះ និងគិលានដ្ឋាន នៅប៉ុស្តិ៍ច្រកចូលខាងមុខ ។លោកវរសេនីយ៍ឯក ឈាង សុវណ្ណរតនា មេបញ្ជាការរង កងអន្តរាគមន៍ពិសេស២៤៦ នៃបញ្ជាការដ្ឋានអង្គរក្ស អគារស្នាក់នៅរបស់កងការពារ ចំនួន ០១ខ្នង ចំណាយថវិកា ២២៥០០ដុល្លា(ពីរម៉ឺនពីរពាន់ប្រាំរយដុល្លា។
មានប្រសាសន៍សំណេះសំណាលក្នុងឧិកាសបិទវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣៦ និងឆត្របញ្ជាជំនាន់ទី៨ បើកវគ្គហ្វឹកហ្វឺន ចំនួន ០៣ជំនាញផ្សេងទៀត និងសម្ភោធអគារសាលារៀន អគារគ្រូយោធាចារ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំ នាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង បណ្តាំសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ជូនចំពោះនាយទាហាន ពលទាហាន ក្រុមគ្រូយោធាចារ្យ សិក្ខាកាមទាំងអស់ និងផ្ញើការនឹករលឹកផង ដែរចំពោះក្រុម គ្រួសារយោធិនទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ។ ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា៖សមិទ្ធផលដាក់សម្ភោធនាថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត និងក្រសួងអប់រំយុវជន និងកីឡា ហើយអគារទាំងនេះ និងជួយសម្រួលបន្ថែមសម្រាប់បម្រើការងារហ្វឹកហ្វឺនយោធិនឳ្យកាន់តែរឹងមាំ ចូលរួមជាមួយរាជរដ្ឋាភិបាល ការពារបូរណភាពដែនដី អធិបតេយ្យជាតិ សុខសន្តិភាព សុខសុវត្ថិភាព និងស្ថិរភាពសង្គម។ឯកឧត្តម បានថ្លែងអំណរគុណដល់ថ្នថ្នាក់ដឹកនាំបញ្ជាការដ្ឋានទ័ពពិសេស និងយោធាចារ្យទាំងអស់ ដែលតែងតែគិតគូរ អភិវឌ្ឍធនធានមនុស្សសម្រាប់ជាតិ មាតុភូមិ និងអភិវឌ្ឍសាលាមួយនេះជាបន្តបន្ទាប់។ឯកឧត្តម ហ៊ុន ម៉ានិត បានសំណូមពរឳ្យប្អូនៗយោធិន ចូលរួមវគ្គហ្វឹកហ្វឺនកុម្ម៉ង់ដូ វគ្គបំប៉នជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះ និងវគ្គជំនាញសង្គ្រោះគ្រោះមហន្តរាយ សូមខិតខំប្រឹងប្រែងក្រេបជញ្ជក់ នូវចំណេះដឹងពីយោធាចារ្យបង្កើនសមត្ថភាព និងស្មារតីតស៊ូប្រយុទ្ធ។ ឆ្លៀតក្នុងឳកាសនោះឯកឧត្តម ក៏សូមចូលរួមអបអរសាទរដល់ប្អូនៗយោធិនដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង និងវគ្គឆត្របញ្ជា ដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ និងបានផ្តាំផ្ញើដល់ប្អូនៗក្មួយៗបន្តខិតខំប្រឹងប្រែងអភវឌ្ឋសមត្ថភាពបន្តទៀតជាប្រចាំ រៀនពីគ្រប់គ្នា រៀនពីគ្រប់កន្លែង។ឯកឧត្តម ហ៊ុន ម៉ានិត បាននាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវ បណ្ឌិត មានអង្ករ ០៣តោន មីចំនួន៥០កេះ ត្រីខចំនួន ១០កេះ ប្រេងសាំង១០,០០០លីត្រ ប្រេងម៉ាស៊ូត ១០,០០០លីត្រ និងថវិកា ចំនួន ១០,០០០,០០០រៀល ក្នុងនោះឯកឧត្តម ក៏បានបន្ថែមថវិកាផ្ទាល់ខ្លួនចំនួន២០,០០០,០០០រៀលទៀតសម្រាប់រៀបចំពិធីបាយសាមគ្គីផងដែរ៕