រឿងសំខាន់ ដែលត្រូវធ្វេីគឺខិតខំបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង បងតូចបងធំ ក្នុងមូលដ្ឋាន មិនមែនមកឈ្លោះជាមួយឆ្កែទេ

ថ្ងៃនេះ រៀបចំធ្វើជំរឿនឆ្កែតាមការណែនាំរបស់ លោកធំនៅខេត្តរតនគិរី ៖ ខ្ញុំបាទចិញ្ចឹមឆ្កែ ៤ ក្បាល អាយុ ៦ឆ្នាំ ដូចគ្នា ឆ្កែខ្ញុំមានឈ្មោះ អាគី អាជីមី អាទុំ និង អាតាំង ជាពូជឆ្កែតឿ រស់នៅក្នុងបរិវេណដីចំការខ្ញុំ ។ ឆ្កែខ្ញុំមិនដែលរត់ចូលឡាន ឬ ខាំប្រជាពលរដ្ឋទេ ។ ប៉ុន្តែឆ្កែរបស់ខ្ញុំមិនទាន់មានអត្តសញ្ញាណប័ណ្ណទេ ។
សេចក្ដីដូចបានជំរាបជូនខាងលេី សូមលោកធំនៅខេត្ត រតនគិរី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ !

ឆ្កែតូចចិត្តអង្គុយសម្រក់ទឹកភ្នែក ខណៈមនុស្សលោកបង្កកំហុសលេីដងផ្លូវ ជាពិសេសមនុស្សមួយចំនួន បេីកបរមិនគោរពច្បាប់ បង្កគ្រោះថ្នាក់ចរាចរណ៍ ស្លាប់រាល់ថ្ងៃមិនបន្ទោសមនុស្ស មិនអប់រំមនុស្សអោយគោរពច្បាប់ បែរជាមកបន្ទោសតែឆ្កែ ? តេីឆ្កែចាំតែខុសរហូតឬ ?

មាន ៨ ក្បាល ញី ៤ ក្បាល មេទី១ កើតកូនហើយមាន ១១ ក្បាល ញី ៥ មេទី២ កើតហើយ១០ក្បាល ញី ៤ ក្បាល មេទី៣ ផើម មិនបាន អេកូ ថាមានប៉ុន្មានទេ មេទី៣វិញ ទើបពេញក្រមុំ ចំណែកកូនតូចៗកើតហើយ មិនទាន់បានចុះឈ្មោះទេ ទានម្ចាស់បាទ !
(គ្នាមិនដែលបានចេញក្រៅផ្ទះទេ) ឆ្កែ គោ ក្របី សត្វចិញ្ចឹម ពេលបង្កគ្រោះថ្នាក់ដល់អ្នកដទៃម្ចាស់ត្រូវទទួលខុសត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង