ឯកឧត្ដម អ៊ូច ភា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចុះដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅសាលប្រជុំ យឹម សុខុមសាលាខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមឯកឧត្ដម សម សាមួន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ តំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ទទួលបន្ទុកការងារសន្តិសុខ និងជាប្រធានលេខាធិការដ្ឋាន” ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” តំណាងឯកឧត្ដមអភិបាលខេត្ត លោកចៅក្រម លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្តលោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធខេត្ត លោកប្រធានពន្ធនាគារខេត្ត លោកប្រធានមន្ទី-រអង្គភាពពាក់ព័ន្ធការផ្ដល់សេវាសាធារណៈ លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង-ស្រុក លោកអភិបាលក្រុង-ស្រុក លោកនាយការប្រធានអង្គភាពចំណុះសាលាខេត្ត លោកអធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ សរុបចំនួន ៨៧នាក់៕

អត្ថបទដែលជាប់ទាក់ទង