គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកអ្នកជិះម៉ូតូម្នាក់ បណ្ដាលឱ្យស្លាប់ ស្ត្រី ភ្លាមៗ

សៀមរាប ៖ ហេតុការណ៍បានកើតឡើង នៅ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុច ខាងជើងភ្នំក្រោម ស្ថិតនៅភូមិ ក្រសាំងលើង សង្កាត់សៀមរាប ក្រុងសៀមរាប។
គ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូម៉ាក HONDA DRKAM ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AA 6562 បើកបរដោយឈ្មោះ ព្រែក សីហា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ សំរោងយា ឃុំ សំរោងយា ស្រុកពួក ខេត្តសៀមរាប (ទិសដៅពីរជើងទៅត្បូង) និង រថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបើកគេចខ្លួនបាត់។
ករណីនេះ ខូចខាត ម៉ូតូ១គ្រឿង និងស្លាប់ស្ត្រីម្នាក់។ មូលហេតុ រថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ វត្ថុតាង សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង