គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាំយ៉ុងនិងរថយន្ត highlander បុកគ្នាមួយទំហឹង

ខេត្តកំពង់ធំ៖ នៅ ថ្ងៃទី ១១ ខែ មិថុនា២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំងយ៉ុងនិងរថយន្តម៉ាកhighlanderបណ្ដាលឲ្យរថយន្តhighlanderខូចខាតយ៉ាងធ្ងន់ធ្ងរអស់មួយចំហៀង រថយន្តបានធ្វើដំណើរបញ្ច្រាសទិសគ្នាដល់កន្លែងកើតហេតុបុកគ្នាមួយទំហឹង រីឯរថយន្ត highlander ត្រូវខូចខាតអស់មួយចំហៀងករណីគ្រោះថ្នាក់ចរាចរណ៍នេះស្ថិតនៅចំណុច ភូមិបឹង ឃុំមានឫទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។


ប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានឲ្យដឹងថារថយន្ត highlander (ពាក់ស្លាកលេខ.ភ្នំពេញ 2.A.8008.)ជារបស់(លោកខិនវណ្ណៈ)ផ្នែករដ្ឋបាលព្រៃឈើទំរីងបានធ្វើដំណើរពីរលិចទៅកើត។ រីឯរថយន្តសាំយ៉ុង(ពាក់ស្លាកលេខ ភ្នំពេញ 2.C.2157 )ជារបស់ឈ្មោះ(មេ៉ង) ធ្វើដំណើរពីកើតទៅលិចដល់កន្លែងកើតហេតុរថយន្តសាំយ៉ុងបានបុករថយន្តhighlanderមួយទំហឹងធ្វើឲ្យរថយន្ត highlander រោងការខូចខាតអស់មួយចំហៀង
គ្រោះថ្នាក់ចរាចរណ៍នេះគ្មាននរណាម្នាក់មានរបួសស្នាមដល់អាយុជីវិតនោះទេ រីឯរថយន្តទាំងសងខាងត្រូវបានអធិការនគរបាល ស្រុកសណ្ដាន់ ចុះវាស់វែងដើម្បីយកទៅរក្សាទុករង់ចាំភាគីទាំងសងខាងចូលមកដោះស្រាយតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង