ស្រវឹងស្រាដេកលើផ្លូវ ត្រូវបានរថយន្តកិនបែកក្បាលខ្ទេច ស្រុកពួក នៅសៀមរាប
ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើងនៅ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ លើផ្លូវលេខ២០២ ភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។
មុនពេលកើតហេតុ បានឃើញជនរងគ្រោះស្រវឹងស្រាជោគជាំ ហើយបានដើរលើផ្លូវ។ បើតាមសមត្ថកិច្ចសន្និដ្ឋានថា ករណីរឿងនេះ គឺមានរថយន្តមិនស្គាល់ម៉ាកបើកបរមានទិសដៅពីត្បូង ទៅជើង ហើយបានជាន់ចំក្បាលជនរងគ្រោះ ហើយបើករត់គេចបាត់តែម្ដង។
បុរសម្នាក់ ឈ្មោះ សុត ហុស ភេទប្រុស រស់នៅភូមិកុក ឃុំនគរភាស ស្រុកអង្គរជុំ មុខរបរកសិករ បានស្លាប់យ៉ាងអាណោចអាធម៌ ខណ:ស្រវឹងស្រាដេកលើទ្រូងផ្លូវ ត្រូវបានរថយន្តកិនចំក្បាលបណ្ដាលឲ្យបែកក្បាលទាំងស្រុង។
យោងតាមការត្រួពិនិត្យ លើជនងគ្រោះ និងលើស្លាកស្នាមបន្សល់ទុកនៅកន្លែងកើតហេតុ បានឃើញជនរងគ្រោះ មានក្អួត ជាច្រើននៅកន្លែង ដោយមានស្នាម កង់រថយន្តជាន់ចំក្បាល ហើយមានស្នាមដឹតឈាមជាប់ផ្លូវទៅទិសខាងជើងផងដែរ។
ករណីនេះសមត្ថកិច្ចមូលដ្ឋាន បានប្រគល់សាកសព អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងតាមស្រាវជ្រាវ រករថយន្តបង្កដើម្បីចាត់តាមនិតិវិធីច្បាប់ ៕