ជនជាតិចិន បើករថយន្តបុករ៉ឺម៉កកងបីដឹកធុងហ្គាស សំណាងមិនគ្រោះថ្នាក់ដល់ផ្ទុះ បណ្តាលរបួសម្នាក់

បន្ទាយមានជ័យ៖ ជនជាតិចិនបើករថយន្តបុករ៉ឺម៉កកងបីដឹកធុងហ្គាសសំណាងមិនគ្រោះថ្នាក់ដល់ផ្ទុះបណ្តាលរបួសម្នាក់ដែលកើតឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រភពព័ត៌មានបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាក់កាំម៉ារី០៧ដែលពាក់ផ្លាក់លេខភ្នំពេញBI.5226ដែលបើកបរក្នុងទិសដៅពីកើតទៅលិចហើយម៉ូតូកង់បីដឹកធុងហ្គាសចំនួន៣ធុង២ធុងធំនិងតូច១ដែលបើកបរបញ្ច្រាស់ទិសគ្នា បុកបណ្តាលរថយន្តកំពុងផ្នែកឆ្វេងខាងមុខនិងទៅបុកម៉ូតូ១គ្រឿងទៀតនិងរបួសអ្នកឈម្នាក់ស្រាល។

ក្រោយគ្រោះចរាចរណ៍កើតឡើងឃើញអ្នកបើករបានចុះពីលើរថយន្តដែលស្គាល់ថា ជាជនជាតិចិនបានមកសម្របសម្រួលជាម៉ូតូកង់បីដឹកហ្គាសនិងម៉ូតូ១គ្រឿងដែលខូចខាតតិចតួចនិងរបួសអ្នកឈម្នាក់នៅចិញ្ចើមផ្លូវត្រូវសំណងថ្លៃជួសជុលម៉ូតូ២គ្រឿងនិងជនរងគ្រោះម្នាក់របួសស្រាលត្រូវបានបញ្ចប់រឿងនៅកន្លែងកើត។

មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានបញ្ជាក់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺបង្កដោយអ្នកបើកបររថយន្តជាជនជាតិចិនដែលបើកបរគ្មានការប្រុងប្រយ័ត្នទើបបណ្តាលបុកម៉ូតូកង់បីដឹកហ្គាសសំណាងមិនបុកប៉ៈពាល់ធ្ងន់ផ្ទុះអាចគ្រោះនិងរុលទៅបុកម៉ូតូ១គ្រឿងខូចខាតនិងរបួសម្នាក់ស្រាលដោយទុកពេលអោយដោះស្រាយដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង